នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែសីហា និងកំណត់ទិសដៅការងារខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង នៅសាលសិក្ខាសាលាជាប់បណ្តាល័យព្រឹទ្ធសភា។
នៅក្នុងដំណើរការកិច្ចប្រជុំបូកសរុបប្រចាំខែសីហានេះ ក៏មានការឡើងធ្វើសេចក្តីរាយការណ៍របស់អគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ និងការផ្តល់ឱកាសជូនអង្គប្រជុំមានមតិយោបល់ ឬសំណូមពរ ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាផងដែរ។